
SMOKYVA
សេវាកម្មយើង
door to door delivery

សេវាដឹកជញ្ជូនទៅកាន់ទីតាំងដែលជាអតិជនគោលដៅរបស់យើង ការគ្រប់គ្រងគុណភាពទំនិញ ការកាត់បន្ថយការខូតខាតទំនិញ កាត់បន្ថយហានិភ័យផ្សេងៗ និងធានាការដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់ដល់ទីតាំងដែលជាអតិថិជនគោលដៅដោយជោគជ័យ។
យើងគ្រប់គ្រងដំណើរការដឹកជញ្ជូនទាំងមូល ចាប់ពីការទទួលទំនិញ ការដឹកជញ្ជូនជាតិ និងអន្តរជាតិ គ្រប់គ្រងឯកសារពន្ធគយផ្សេងៗ រហូតដល់ការដឹកជញ្ជូនដល់ទីតាំងអតិថិជនដោយគ្មានហានិភ័យកើតឡើងជាយថាហេតុ។
យើងទទួលយកទំនិញដោយផ្ទាល់ពីអ្នកផ្គត់ផ្គង់ រោងចក្រ ឬឃ្លាំង និងរៀបចំសម្រាប់ដំណើរការដឹកជញ្ជូនជាតិ និងអន្តរជាតិ។
យើងគ្រប់គ្រងការដឹកជញ្ជូនជាតិ និងអន្តរជាតិតាមផ្លូវទឹក ឬផ្លូវគោក សម្របសម្រួលតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនដឹកជញ្ជូន កាលវិភាគដែលបានរៀបចំទុក ឯកសារពន្ធ លក្ខខណ្ឌដែលបានកំណត់ និងការគ្រប់គ្រងទំនិញជាដើម។
យើងដោះស្រាយសមស្របតាមនីតិវិធីរបស់គយ ទាំងការនាំចេញ និងការនាំចូល ដើម្បីធានាថាការអនុលោមស្របតាមច្បាប់ដែលបានចែង ការត្រួតពិនិត្យ ការបង់ពន្ធ និងការអនុម័តទាន់ពេលវេលា ។
យើងរៀបចំការដឹកជញ្ជូនដោយផ្ទាល់ទាំងក្នុងស្រុក និងក្រៅស្រុក ប្រកបដោយការទទួលខុសត្រូវ និង ធ្វើការដឹកជញ្ជូនទំនិញពីឃ្លាំងទៅកាន់ទីតាំងរបស់អតិថិជនដោយផ្ទាល់ ដើម្បីរក្សានូវគុណភាពទំនិញជូនអតិថិជន។