សេវាកម្ម

ការចរចាពាណិជ្ជកម្ម

SMOKYVA

សេវាកម្មយើង

trade negotiation

ការចរចាពាណិជ្ជកម្ម

ហេតុអ្វីជ្រើសរើសសេវាកម្មរបស់យើង

យើងក៏មាននូវសេវាកម្មដ៏ជំនាញក្នុងការចរចាជាមួយនិងអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានតម្លៃទាបជាងទីផ្សារ មានកិច្ចសន្យាច្បាស់លាស់ ព្រមទាំងលក្ខខណសមស្រប កាត់បន្ថយហានិភ័យការពន្យាពេលទំនិញ និងការបង្កើតភាពជាដៃគូយូរអង្វែង សម្រាប់ពាណិជ្ជកម្ម ជាតិ និងអន្តរជាតិ។

ដំណើរការនៃសេវាកម្មនេះ

យើងផ្តល់ការគាំទ្រ និងសម្របសម្រួលការចរចាជាមួយអ្នកផ្គត់ផ្គង់ និងដៃគូ ដើម្បីទទួលបានកិច្ចសន្យាច្បាស់លាស់ តម្លៃទាបជាងទីផ្សារ និងបង្កើតទំនាក់ទំនងអាជីវកម្មយូរអង្វែង។

01

ការស្វែងរកដៃគូអាជីវកម្ម

យើងជ្រើសរើសអ្នកផ្គត់ផ្គង់ ឬដៃគូដែលអាចទុកចិត្តបាន ដោយផ្អែកលើគុណភាពទំនិញ តម្លៃ សេវាកម្ម ការទទួលខុសត្រូវ ការដឹកជញ្ជូន និងការសហការយូរអង្វែង។

02

ការចរចា

យើងធ្វើការចរចាទៅលើតម្លៃ បរិមាណ លក្ខខណ្ឌដឹកជញ្ជូន ពេលវេលា និងការទទួលខុសត្រូវ ដើម្បីសម្រេចកិច្ចព្រមព្រៀងស្របតាមពេលវេលាដែលបានកំណត់ទុក។

03

ការរៀបចំកិច្ចព្រមព្រៀង

យើងកំណត់លក្ខខណ្ឌទូទាត់ ការទទួលខុសត្រូវ ការកាត់បន្ថយនូវហានិភ័យ លក្ខខណ្ឌក្នុងការដឹកជញ្ជូន និងតម្រូវការដែលបានអនុលោមឲ្យច្បាស់លាស់ និងស្របតាមពេលវេលាកំណត់។

04

ការបញ្ចប់កិច្ចសន្យា

យើងរៀបចំ និង បញ្ចប់កិច្ចសន្យាដោយផ្អែកលើលក្ខខណ្ឌដែលបានព្រមព្រៀង ដើម្បីធានាបាននូវស្ថិរភាព​ និងទំនិញមកដល់ទាន់ពេលវេលា ព្រមទាំងគាំទ្រការសហការអាជីវកម្មយូរអង្វែង។

អ្វីដែលសេវានេះរួមមាន

  • ការស្វែងរក និងជ្រើសរើសអ្នកផ្គត់ផ្គង់ និងដៃគូផ្គត់ផ្គង
  • ការចរចាតម្លៃ បរិមាណ និងលក្ខខណ្ឌពាណិជ្ជកម្ម
  • ការពិនិត្យកិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងៗ
  • ការគ្រប់គ្រងទំនាក់ទំនងដៃគូអាជីវកម្មរយៈពេលវែង